Monday, February 8, 2010

លទ្ធផលដែលទទួលបាន

ខ្ញុំទទូលបា​នលទ្ធល្អខ្លាំងណាស់សំរាប់រូបខ្ញុំ ដែលបានមករៀននៅ MLC ។
ខ្ញុំរៀននៅ MLC ទទួលបានចំនេះដឹងជាច្រើនមានដូចជា: Internet Computer និង English ។
-ចំណេះដឹងអំពីInternet : ខ្ញុំអាចបងើតEmail Weblog ផ្ទាល់ខ្លួនរបស់ខ្ញុំ និង
អាចsearch នូវអ្វីផ្សេងទៀតផង ។
​ - ចំនេះដឹងអំពីComputer : ខ្ញុំអាចរចនាអក្សរនិងរូបភាព ការសរសេរអត្ថបទ និងអ្វីផ្សេងៗទៀតដែល មាននៅក្នុងវគ្គMicrosoft office Werd ថែមទាំងចេះ រកទិន្ន័យទាបបំផុតនិងខ្ពស់បំផុត ការរកឬការេ ការស្វែងរកទិន្ន័យ ការគណនា រំលោះថេរ ការរកចំនាប់ថ្នាក់សិស្ស​ និងអ្វីៗដែលមាននៅMicrosoft officeExcel ហើយនិងការបង្ហោះអក្សរ​ រូបភាព និងអ្វីផ្សេងៗទៀតដែលមាននៅMocrosoft office Powerpoint ។
​​​​​ -ចំនេះដឹងអំពីEnglish : គឺខ្ញុំបានកើនចំនេះដឹងជាច្រើន ដែលធ្វើអោយខ្ញុំចេះអាន​ ចេះសរសេរ និង
ចេះនិយាយមួយចំនូនទៀតផងដែលពីមុនខ្ញុំមិនចេះ​នោះ ។


-ទំនាក់ទំនង:Email: khea2009@gmail.com

Tuesday, February 2, 2010

ការមករៀននៅMLC

​​​​​ ​ ខ្ញុំបានមករៀននៅ MLCដោយសារតែលោកគ្រូបានចុះទៅតាមសាលារួមអោយលោកនាយក​សាលា
រៀន​​​​​​​​ជ្រើសរើសយកអ្នកដែលគ្មានលទ្ធភាពក្នុងការរៀន នូវមុខវិជ្ជាទាំងបីនេះគឺ English Internet និងComputer រួមទាំងមានប​ណ្ណាយ័លសំរាប់អោយសិស្ស និងជនទូទៅមកអានយកចំនេះដឹង​​​​​​​​​ រឺ ស្រាវ​​ជ្រាវបទពិសោធផ្សេងៗទៀត​​​​​​ដែលមាននៅក្នុងនោះ ហើយលោកនាយកសាលាបាន​ ជ្រើសរើសយក សិស្សចំនួនប្រាំមួយនាក់គឺ ឌិន ជីវ័ន .បូរា លក្ខណា .គាន ពិសិទ្ធ .ហ៊ិន ស៊ីធូន .ហម សុខឡា និង រូបខ្ញុំតែម្តង ។
លោកនាយកសាលា​ MLCបានធ្វើទំនាក់ទំនង់ជាមួយសិស្សនិងប្រាប់ពត៌មានអំពីការចូលរៀននៅថ្ងៃ ណា ខែណានិងប្រាប់មានផ្សេងៗទៀតក្នុងការទៅរៀននៅMLCពិសេសគាត់បានប្រាប់យើងអោយតាង ចិត្តខ្ពស់ក្នុងការរៀននៅ MLC ដើម្បីអោយយើងទទួលបាន​នូវចំនេះដឹងទាំងបីជំនាញនេះ និងយកចំនេះ ដឹងនេះទៅប្រកបការងារនៅអនាគត ។ លោកគ្រូអ្នកគ្រូនៅទីនោះសុទ្ធតែយកចិត្តទុកដាក់ក្នុងការ
បង្រៀន និងពន្យល់សិស្សយ៉ាងម៉ត់ចត់ គាត់រិះរកវិធីសាស្រ្តពន្យល់សិស្ស ដើម្បីអោយសិស្សងាយយល់ ងាយទទួលបាននូវចំណេះដឹងទាំងអស់នោះពិសេសទៅទៀតគាត់បានណែនាំសិស្សអោយខិតខំរៀនសូត្រ និងប្រព្រឹត្តតែអំពើល្អ ។

Wednesday, January 27, 2010

about me



​ខ្ញុំបាទឈ្មោះ ឆាំ​​​សុគា ភេទ​ប្រុស អាយុ១៥ឆ្នាំ ។
ថ្ងៃខែឆ្នាំកំនើត: កើតនៅ ថ្ងៃអង្គារ ទី៧ ខែធ្នូ ឆ្នាំ១៩៩៣ ។
ភូមិកំនើតកើតនៅ: ភូមិចំលងនាគ ឃុំពាមមន្ទារ​​ ស្រុកកំពង់ត្របែ ខេត្តព្រៃវែង។
ទីកន្លែងបច្ចុប្បន្ន: ភូមិ២​ ឃុំកំពង់លាវ ស្រុកកំពង់លាវ ខេត្តព្រៃវែ(សុវណ្ណរង្សី)
សព្វថ្ងៃខ្ញុំជាសិស្សរៀនថ្នាក់ទី ៨ Aនៃអនុវិទ្យាល័យអនុវត្តភូមិភាគ។
ខ្ញុំមានបងប្អូនបួននាក់ប្រុសមួយនាក់ស្រីបីនាក់ខ្ញុំមានបង១នាក់ប្អូន២នាក់។ ឪពុកឈ្មោះ សុខ​​ជា មុខ កសិករ ម្តាយឈ្មោះ គីម ហឿន កសិករ​ ចំនែកបងស្រីឈ្មោះឆាំ សំអឿន​ ប្អូនស្រីឈ្មោះ ឆាំ សំអាត និងប្អូនស្រីម្នាក់ទៀតឈ្មោះ​ ឆាំ សំអន ។
 
Copyright 2009 chamsokea. Powered by Blogger
Blogger Templates created by Deluxe Templates
Wordpress by Wpthemesfree